ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលជប៉ុនតែងតែផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជាលើបួនកំរិត៖

១. ថ្នាក់ក្រោយឧត្តមសិក្សា

២. ថ្នាក់ឧត្តមសិក្សា

៣. ថ្នាក់មធ្យមសិក្សាបច្ចេកទេស

៤. ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ

ពត៌មានលំអិតស្តីពីអាហារូករណ៍នេះ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

 

 

ដាក់ប្រកាស ដោយ ៖ krousarrikreay | ខែ​ឧសភា 8, 2012

ក្រដាសមួយសន្លឹកកាលពីជាង៨ឆ្នាំមុន…

ថ្ងៃអាទិត្យសប្តាហ៍មុនក្រោយទំនេរដៃពីការងារផ្ទះ ក៏នឹកចង់រៀបសៀវភៅរៀនអោយមានរបៀប។

ដោយជ្រើសយកតែសៀវភៅដែលត្រូវរៀនបន្តដាក់ក្នុងទូរសៀវភៅ ចំនែកសៀវភៅណាមិនចាំបាច់រៀបវាដាក់ចូលកេះ កុំអោយមើលទៅក្នុងបន្ទប់សុទ្ធតែសៀវភៅពេក។

រើចុះរើឡើងស្រាប់តែជ្រុះក្រដាសមួយសន្លឺកចេញពីក្នុងសៀវភៅគណិតថ្នាក់ទី១១របស់ខ្ញុំ។ ខ្ញុំលើកក្រដាសនោះមកអាន ដូចជាអន្លង់អន្លោចបន្តិចដែរក៏យកមកសរសេរឡើងវិញ ហើយចែកអ្នកទាំងអស់គ្នាមើល។

ការពិតក្នុងក្រដាសនោះ មានកំណាព្យដែលខ្ញុំតែងកាលពីខ្ញុំរៀនថ្នាក់ទី១១(បើមិនមានកាលបរិច្ឆេទលើក្រដាស ប្រហែលជាមិនដឹងទេថាតែងពីអង្កាល់ទេ)។

សាកអានមើល ស្នាដៃតែងកំណាព្យខ្ញុំកាលពីរៀនវិទ្យាល័យយ៉ាងម៉េចដែរ?

តែប្រាប់តាមត្រង់ អាឡូវភ្លេចអស់ហើយ តែងមិនចេញទេ!!!

ដាក់ប្រកាស ដោយ ៖ krousarrikreay | ខែ​មេសា 30, 2012

រឿងអត់សរសើរមិនបាន…!

កាលពីព្រឹកម្សិលមិញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Institut de Technologie du Cambodge) ដែលយើងភាគច្រើនស្គាល់ថាជាសាលាតិចណូ បានលេចមុខលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធី«អរុណសួស្តីកម្ពុជា» (វិទ្យាសាស្រ្ត និងការរស់នៅ)

នេះជារឿងដែលគួរអោយសរសើរដល់សិស្សប្អូនឆ្នាំទី៥(សុំទោសមិនបានស្គាល់ឈ្មោះពួកគេទាំងអស់) នៅដេប៉ាតឺម៉ង់អគ្គិសនី និងថាមពល(ដេប៉ាតឺម៉ង់ខ្ញុំដែរ) ជំនាន់ទី២៧(២០១១-២០១២) ផ្នែកអេឡិចត្រូនិច និង ទូរគមនាគមន៍ (Electronic et Télécommunications) ។ សរសើរដែលពួកគេមានគំនិតច្នៃប្រឌិតបង្កើតរ៉ូបូទាំងពីរនេះឡើង សំរាប់ការការពារនិក្ខេបទបញ្ចប់ការសិក្សាថ្នាក់វិស្វករអគ្គិសនីរបស់ពួកគេ ដោយស្ថិតក្រោមការជ្រោមជ្រែងនិងដឹកនាំ របស់សាស្រ្តាចារ្យពីររូបគឺ លោកគ្រូ គី ឡេង និង លោកគ្រូ ខូវ មករា ព្រមទាំងការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូទាំងអស់ក្នុងដេប៉ាតឺម៉ង់។

គួរបញ្ជាក់ផងដែរថា ការបង្កើត រ៉ូបូ រឺមនុស្សយន្ត មាន៥ដំណាក់កាល៖

១. ការឌឺហ្សាញ៖ គឺសំដៅដល់ការគូសរូបរាង រ៉ូបូដែលយើងចង់បាន ដោយលំអិតតាមលក្ខណៈបច្ចេកទេស

២. ការបង្កើតកំប៉ូសង់មេកានិច៖ គឺជាការបង្កើតផ្នែកផ្សេងៗនៃរ៉ូបូ ដូចជាកង់ ដៃចាប់កាន់… តាមការឌឺហ្សាញរបស់យើង

៣. ការបង្កើតកំប៉ូសង់អេឡិចត្រូនិច៖ មានឧបករណ៏អេឡិចត្រូនិចមួយចំនួនមានស្រាប់នៅលើទីផ្សារដូចជាកុងដង់ រេស៊ីស្តង់ ប៉ុន្តែកំប៉ូសង់មួយចំនួនដូចជាឆ៊ីបជាដើម យើងត្រូវបង្កើតវាដោយខ្លួនឯង

៤. ការសរសេរកម្មវិធី៖ ក្រៅពីកំប៉ូសង់(Hardware) ដើម្បើអោយរ៉ូបូដំណើរការ វាចាំបាច់ណាស់ត្រូវមានប្រូក្រាម(Software) ដែលប្រៀបដូចជាខួរក្បាលរបស់រ៉ូបូ។ ការសរសេរប្រូក្រាមត្រូវសរសេរឡើងតាមការចង់បានរបស់អ្នកផលិតចង់អោយរ៉ូបូធ្វើកិច្ចការអ្វីខ្លះ ស្គាល់អ្វីខ្លះ ដើរតាមគន្លងណា….ជាដើម

៥. ការសាកល្បង៖ បន្ទាប់ពីផ្គុំរ៉ូបូ តាមរូបរាងដែលយើងបានឌឺហ្សាញ ព្រមទាំងបញ្ចូលប្រូក្រាម ហើយគឺដល់ពេលយើងសាកល្បងដាក់រ៉ូបូអោយដំណើរការ ដើម្បីចង់ដឹងថាតើវាដំណើរការរលូនរឺអត់។

បើមានកំហុស រឺបញ្ហានៅផ្នែកណាមួយ យើងត្រូវធ្វើឡើងវិញ។ដូច្នេះការសាកល្បងអាចធ្វើឡើងច្រើនដងដើម្បីអោយប្រាកដថា រ៉ូបូ ដំណើរការបានល្អ មិនមានការរអាក់រអួល។
គួររំលឹកផងដែរថាក្រុមនិស្សិតទាំងពីរក្រុមនេះចំណាយពេលអស់៦ខែក្នុងការបង្កើតរ៉ូបូទាំងពីនេះឡើង ក្រោមការជួយជ្រោមជ្រែងពីខាងសាលា និងឧបត្ថមថវិកាដោយក្រុមហ៊ុនបរិក្ខាពេទ្យ និងអគ្គិសនីអេឡិចត្រូនិច(MEES)។

ជាចុងក្រោយសូមជួយអបអរចំពោះការសំរេចគំរោងបង្កើតរ៉ូបូរបស់ប្អូនៗនិស្សិតទាំងពីរក្រុម និងលើកទឹកចិត្តអោយប្អូនៗមានគំនិតច្នៃប្រឌិតបង្កើតផលិតផលអេឡិចត្រូនិច ផ្សេងៗទៀត។

សូមថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យទាំងអស់ ដែលបានចំណាយអស់កំលាំងចិត្តក្នុងការបង្ហាត់បង្រៀនពួកយើងទាំងអស់គ្នា អោយក្លាយជាធនធានអភិវឌ្ឍន៍សង្គម សូមជូនពរអោយពួកគាត់មានសុខភាពល្អ និងសំរេចជោគជ័យនូវរាល់ភារកិច្ច។

បើអ្នកទាំងអស់គ្នាមិនបានទស្សនាកម្មវិធីដែលខ្ញុំនិយាយខាងលើទេ សូមចូលទៅកាន់គេហទំព័រខាងក្រោម៖

ដាក់ប្រកាស ដោយ ៖ krousarrikreay | ខែ​មេសា 26, 2012

សេចក្តីជូនដំណឹង

យោងតាមគេហទំព័រទំនាក់ទំនងសង្គម(facebook)របស់សិស្សច្បងខ្ញុំ(នៅដេប៉ាតឺម៉ង់សំណង់ស៊ីវិល) បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថបទប្រកាសនោះទាក់ទងនឹងការប្រកាសលក់អចលនទ្រព្យ(ផ្ទះល្វែង)របស់ក្រុមហ៊ុនមួយចំនួនដែលមិនទាន់

មានអជ្ញាបណ្ណ។

ខ្ញុំខ្លាចអ្នកភូមិយើងចង់ទិញផ្ទះ រឺមានគំរោងទិញផ្ទះពីក្រុមហ៊ុនទាំងនោះ ទើបបានជាផ្សព្វផ្សាយបន្ត(ការពារកុំអោយមានបញ្ហាពេលក្រោយ)…។

សូមអានប្រកាសខាងក្រោម៖

 

ដាក់ប្រកាស ដោយ ៖ krousarrikreay | ខែ​មេសា 25, 2012

ហេតុអីមិនយល់…?

តាំងពីថ្ងៃច័ន្ទ ដល់ថ្ងៃនេះ បីថ្ងៃសោះតែ ហេតុអីក៏យូរយ៉ាងនេះ…

ចុះខ្ញុំត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត? ហេតុអីអ្នកផ្ញើ មិនយល់អារម្មណ៍អ្នករង់ចាំទទួលសោះចឹង?

ខ្ញុំចាំតាម្នាក់ឯងមិនអី តែម៉ាក់ប៉ាក៏ត្រូវចាំជាមួយដែរ…!

នេះជាហេតុរឹតតែធ្វើអោយខ្ញុំមានអារម្មណ៍ថាពេលវេលាដើររឹតតែយឺត រឹតតែអន្ទះសារ…!!!!

អត្ថបទ​ចាស់​ជាង​នេះ​ »

ចំណាត់ក្រុម