ជាធម្មតាយើងតែងតែសប្បាយចិត្តនៅពេលដែលបានទទួលអំណោយពីនរណាម្នាក់។
ចុះអ្នកធ្លាប់គិតថាតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកផ្តល់អំណោយវិញ?
ការអោយ និងការទទួលជាទង្វើពីរដែលមានទិសដៅផ្ទុយគ្នា ប៉ុន្តែតែងតែនៅជាគូនឹងគ្នា។
ប្រសិនបើគ្មានការអោយ ក៏គ្មានការទទួលដែរ។
នៅថ្ងៃមួយអ្នកមានការងារជាច្រើនមិនអាចបញ្ចប់ទាន់ម៉ោង។
ដោយសារមនសិការក្នុងការងាររបស់អ្នក អ្នកក៏សំរេចចិត្តថែមម៉ោងធ្វើការទាំងដឹងថា
ការថែមម៉ោងរបស់អ្នកមិនទទួលបានប្រាក់កំរៃ។ នៅពេលការងាររបស់អ្នកទទួល
បានជោគជ័យ ប្រធានរបស់អ្នកបានតំឡើងឋានៈ និងប្រាក់ខែដល់អ្នក។
នេះជាលទ្ធផលនៃការអោយដោយមិនចង់បានការតបស្នង។
ការបរិច្ចាកចំណីអាហារ រឺសំភារៈបន្តិចបន្តួចរបស់អ្នកដល់កុមារកំព្រា រឺជនដែល
ត្រូវការជំនួយពិតប្រាកដ។ ស្នាមញញឹមដែលលេចលើមុខរបស់ពួកគេជាការថ្លែង
អំណរគុណដ៏ស្មោះ ដែលអាចធ្វើអោយអ្នកសប្បាយចិត្តហួសពីការស្មាន។
សាកល្បងបើកបេះដូងអ្នក ហើយផ្តល់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារ
និងមនុស្សជុំវិញខ្លួនអ្នក។ នោះអ្នកនឹងបានទទួលក្តីស្រលាញ់ និងការយកចិត្តទុកដាក់
ត្រឡប់មកវិញលើសពីអ្វីដែលអ្នកបានធ្វើទៅទៀត។
“ការអោយដោយមិនចង់បានការតបស្នង អ្នកនឹងទទួលបានការតបស្នងលើសពីការរំពឹងទុក។”
អត្ថបទដោយ៖ គ្រួសាររីករាយ

good!
ដោយ ៖ cambomaths ខែមីនា 14, 2012
ម៉ោង 11:30 ព្រឹក
Thanks!
ដោយ ៖ krousarrikreay ខែមីនា 14, 2012
ម៉ោង 11:49 ព្រឹក