ដាក់ប្រកាស ដោយ ៖ krousarrikreay | ខែ​កុម្ភៈ 24, 2012

អំណោយដែលមានតម្លៃបំផុត


រយៈពេល២៤ឆ្នាំហើយដែលកូនបានទទួលក្តីស្រលាញ់ ការថ្នាក់ថ្នម ការអប់រំប្រៀនប្រដៅរបស់ម៉ាក់ប៉ា។

សំលេងទូរស័ព្ទដែលកូនបានទទួលកាលពីម្សិលមិញប្រាប់ថា“ថ្ងៃស្អែកជាថ្ងៃកំណើតកូនហើយ ម៉ាក់ចង់ធ្វើម្ហូបពីរបីមុខយកទៅវត្តដូចរាល់ឆ្នាំ។ កូនចង់អោយម៉ាក់ធ្វើម្ហូបអីខ្លះ?” ជាពាក្យដែលមានតំលៃណាស់សំរាប់កូន។

ត្រឹមម្ហូបមួយស្រាក់ដែលម៉ាក់ឆ្លៀតពេលមមាញឹកក្នុងការងារធ្វើអោយកូន យកទៅវត្តប្រគេនព្រះសង្ឃក្នុងថ្ងៃកំណើតកូនរាល់ឆ្នាំ សុំពរអោយកូនមានសុខភាពល្អ ជាអំណោយដែលមានតម្លៃបំផុត ដែលមិនមានអ្វីប្រៀបស្មើ។ សំលេងទូរស័ព្ទម៉ាក់ប៉ាដែលកូនបានទទួលក្នុងថ្ងៃកំណើត ពរជ័យដែលកូនបានស្តាប់ ជាពរជ័យដ៏មានតម្លៃបំផុត ពិរោះបំផុត និងគួរអោយចង់ស្តាប់បំផុត៖ “សូមអោយកូនមានសុខភាពល្អ ចំរើនដោយសក្តិយស ពេលកូនទៅណាមកណាអោយមានតែមនុស្សអាណិតស្រលាញ់កូន។”  កូនគិតថាអារម្មណ៍ដែលកូនបានទទួលគឺជាអារម្មណ៍មួយដែលកក់ក្តៅមិនអាចពណ៌នា។

កូនគិតថាកូនមានសំណាងបំផុត ដែលបានកើតមកជាកូនលោកទាំងពីរ សំណាងដែលបានរស់នៅក្នុងគ្រួសារដែលមានសុភមង្គល មានឪពុកម្តាយល្អ។ ក្តីសណ្តោសប្រណីរបស់លោកទាំងពីរគឺជាកម្លាំងដ៏មហិមា ដែលជម្រុញកូនអោយដើរទៅមុខពុះពាររាល់ឧបសគ្គក្នុងជីវិតរស់នៅ។ ទង្វើដ៏សាមញ្ញប៉ុន្តែ ពិតជាមានអត្ថន័យសំរាប់កូនព្រោះគ្រប់ទង្វើទាំងអស់គឺបង្កប់ដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ។

ពាក្យដែលកូនចង់និយាយគឺ “គ្មានពាក្យស្រលាញ់ណា គ្មានវិធីប្រាប់ស្រលាញ់អ្វី ពិរោះ ស្រស់ស្អាត និងបរិសុទ្ធដូចក្តីស្រលាញ់របស់ប៉ាម៉ាក់ទេ។ ម៉ាក់ប៉ាមិនត្រឹមផ្តល់កំណើតអោយកូន ប៉ុន្តែលោកផ្តល់អោយកូននូវជីវិតដ៏ល្អប្រពៃ។” កូនចង់អោយមនុស្សគ្រប់រូបមានសុភមង្គលដូចកូនបានទទួល។

កូនដឹងថាគ្រប់ទង្វើដែលម៉ាក់ប៉ាធ្វើចំពោះកូនគឺជាក្តីស្រលាញ់ដែលចេញពីចិត្តបរិសុទ្ធ មិនទាមទារការតបស្នង ប៉ុន្តែដោយក្តីស្រលាញ់ដូចគ្នាកូនជូនពរអោយលោកទាំងពីរមានសុខភាពល្អ ជាម្លប់ដ៏ត្រជាក់របស់កូន ហើយកូននឹងធ្វើជាកូនល្អសំរាប់លោកទាំងពីរ  ជាបងល្អសំរាប់ប្អូន និងជាមនុស្សល្អសំរាប់សង្គម។

                                                                                 

    ដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ

ពីកូនរបស់ម៉ាក់ប៉ា


ចំលើយ

  1. អត្ថន័យពិតជាពិរោះជាងបទចំរៀងទៅទៀត!! មានន័យណាស់លោកអើយ​ អានហើយចង់អានទៀត ធ្វើអោយខ្ញុំនឹកដល់ម៉ាក់ប៉ាខ្ញុំណាស់!!

    • អរគុណដែលបានអាន ហើយចូលចិត្តអត្ថបទមួយនេះ។
      ជូនពរអោយកាមានសុភមង្គលក្នុងគ្រួសារដែរ!!!

  2. ពិតជាមានសុភមង្គលមែន!!!

    • អរគុណ…
      ដូច្នេះពេលក្លាយជាប៉ាគេ ត្រូវធ្វើអោយកូនមានសុភមង្គលដូចខ្ញុំដែរណា!! អូគេ?

      • យែស!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម