គេហកិច្ច

ការងារផ្ទះមានប្រយោជន៍រឺទេ?

គេហដ្ឋានជាកន្លែងរស់នៅ ហូបចុក ជួបជុំ និងសំរាករបស់សមាជិកគ្រួសារទាំងមូល។ គេហដ្ឋានដែលកក់ក្តៅ ជាកន្លែងមនោរម្យដែលធ្វើអោយសមាជិកគ្រួសារគ្រប់រូបមានសុភមង្គល សុខកាយ និងសប្បាយចិត្ត។

ទោះផ្ទះតូចក្តី ធំក្តី ក៏ជាផ្ទះរបស់យើង អោយតែយើងចេះរៀបចំ ទុកដាក់ សំអាត និងថែរក្សា វានឹងក្លាយជាផ្ទះដែលជាទីពេញចិត្តរបស់អ្នកទាំងអស់គ្នា។ ភាពមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់នៅក្នុងគេហដ្ឋាននីមួយៗ ជាកញ្ចក់ឆ្លុះបញ្ចាំងពីការអប់រំ និងជីវភាពរស់នៅក្នុងគ្រួសារ។

ការងារផ្ទះមានប្រយោជន៍ច្រើន ប៉ុន្តែមនុស្សភាគច្រើនមើលរំលងកិច្ចការងារនៅក្នុងផ្ទះ។ គេគិតថាវាមិនសូវសំខាន់ព្រោះមិនទទួលបានចំណូលដូចការងារសង្គមដែលទទួលបានជាប្រាក់កម្រៃជាខែ រឺថ្ងៃ។ ប៉ុន្តែនៅពេលយើងពិចារណាអោយសព្វជ្រុងជ្រោយ គេហកិច្ចក៏ចូលរួមចំណែកក្នុងការរកចំណូលក្នុងគ្រួសារដូចគ្នា។
ឧទាហរណ៍ងាយៗ ប្រសិនបើសមាជិកគ្រួសារ ស្រស់ស្រូបអាហារពេលព្រឹកនៅផ្ទះ ធ្វើអោយសមាជិកគ្រួសារមានសុខភាពល្អ ព្រោះពួកគេបាន ទទួលទានអាហារដែលប្រកបដោយអនាម័យ។ មេគ្រួសារអាចកាត់បន្ថយចំណាយលើអាហារពេលព្រឹកនៅក្រៅផ្ទះ កាត់បន្ថយចំណាយលើការព្យាបាលជម្ងឺដង្កាត់ដែលកើតឡើងដោយសារការបរិភោគមិនស្អាត។ លើសពីនេះទៀតការដែលសមាជិកគ្រួសារចេះឆ្លៀតពេលធ្វើការងារផ្ទះរួមគ្នា អាចបង្កើនភាពជិតស្និទរវាងសមាជិកគ្រួសារ ព្រោះពួកគេមានពេលវេលាសំណេះសំណាលគ្នា ជជែកលេងជាមួយគ្នាជាដើម។

ដូច្នេះចៀសវាងទំនេរឥតប្រយោជន៍ យើងគួរតែឆ្លៀតជួយធ្វើការងារផ្ទះរបស់អ្នកម្តាយយើងបន្តិចបន្តួច ដូចជាបោសសំអាត រៀបចំបន្ទប់ ស្រោចផ្កា ជួយធ្វើម្ហូប រឺក៏កាច់ផ្ការៀបដាក់ថូក្នុងបន្ទប់ទទួលភ្ញៀវ ជាដើម។ អ្នកនឹងបានទទួលពាក្យសរសើរពីម្តាយរបស់អ្នកមិនខាន។
បើអញ្ចឹងនៅចាំអីទៀត តោះនាំគ្នាជួយធ្វើកិច្ចការផ្ទះម៉ាក់យើង…!!!

អត្ថបទដោយ៖ គ្រួសាររីករាយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: