ដាក់ប្រកាស ដោយ ៖ សូរីតា | ខែកញ្ញា 17, 2013

ឋានៈបង

ប្តូរបរិយាកាសមករៀនសរសេររឿង គួរអោយចាប់អារម្មណ៍ដូចបងកណ្យាណដែរ ហើយដៃគូអត្ថបទនេះគឺ «ឋានៈអូន»

http://smilesealed.wordpress.com/2013/09/03/%E1%9E%8B%E1%9E%B6%E1%9E%93%E1%9F%88%E1%9E%A2%E1%9E%BC%E1%9E%93/

ឋានៈបងក្នុងចិត្តអូនប្រៀបដូច ជាទីផ្សារភាគហ៊ុនដែលគេទិញហើយរក្សាទុក ដោយសង្ឃឹមថាវានឹងក្លាយជាទ្រព្យដ៏មានតម្លៃនៅពេលខាងមុខ។

ផ្ទុយទៅវិញ ភាគហ៊ុនមួយនេះ បែជាធ្លាក់ចុះយ៉ាងគំហុក លឿនហួសពីការស្មានរបស់អូន។

ប៉ុន្តែសំណាងហើយដែលអូនលក់ចេញទាន់ពេល កុំអីពិបាកពណ៌នាស្ថានភាពពេលនោះណាស់ អូនអាចនឹងជាប់បំណុល ហើយជាបំណុលមួយជីវិតមិនអាចសងអស់។​

អរគុណទេវតាដែលបណ្តាលចិត្តអូនអោយក្លាហាន សំរេចចិត្តចាកចេញពីបង មុនពេលស្ថានការណ៍មិនអាចស្រោចស្រង់!  😀

 


ចំលើយ

  1. ពុទ្ធោព្រះជាម្ចាស់!

    • ហាសហា! ម៉េចដែរបង? ស្នាដៃដំបូងរបស់ខ្ញុំ? 😀

      • ស្នាដៃដំបូង ដាប់ចំចំណុចល្អណាស់ ឬនិយាយម្យ៉ាងទៀតបានថា ដាក់ ឈឺៗណាស់។

      • ហាសហា​ អរគុណហើយចឹង! តែមិនដឹងលើកក្រោយមានអីសរសេរទៀតទេ។

      • សរសេរ ឌឺឱយខ្លាំងជាងហ្នឹងទៀត ក្រែងបានពិន្ទុ ២០០ 😀

      • អស់អារម្មណ៍ឌឺ បាត់ទៅហើយ!! បានអីយកមកសរសេរ??? 😦

    • ដុត ឆេះ ក្មត់

      • ហាសហា គាំទ្រខ្ញុំលក់ភាគហ៊ុន នឹងចោលអត់បង? មានអ្នកផ្តល់មតិដៃរិចមកថា «ភាគហ៊ុនស្រុកខ្មែរ ដំណើរការមិនទាន់ស្រួលទេ ទិញភាគហ៊ុនអឺរ៉ុបទៅ» ហាសហា!!!

      • ភាគហ៊ុនស្រុកយើងពិបាកទិញណាស់ ហ្កាហ្កាហ្កា

  2. Reblogged this on ស្នាមញញឹម and commented:
    មានអ្នកប្រកួតប្រជែងសរសេរ «ប្រកាសឆ្លើយឆ្លង» ជាមួយខ្ញុំដែរហើយ!

    សូមអញ្ជើញទស្សនា ប្លក់ពិសេស នេះ ពី «គ្រួសាររីករាយ» ដូចតទៅ…

    • ធ្វើប្រូម៉ូសិន អោយដៃគូប្រកួតទៀត! 😀

  3. ឌឺ អោយពិន្ទុ១០០ពេញ

    • ចុះខ្ញុំបានប៉ុន្មានដែរ??? 😀

    • 😀

    • ហាសហា ខ្ញុំបានច្រើនជាងគេ! 😛

      ហ៊ើយ ឱយតែអាណាអាក្រក់ដាក់ឱយឯងទាំងអស់ម៉ង 😦

      • ហាសហា! ម៉េចបានថាអាក្រក់វិញ?

      • ចុះឌឺគេសោះហ្នឹង បានពិន្ទុ ២០០

        ណ្ហើយ ទោះយ៉ាងណាម៉ាក់អាបីនាក់មិនធ្វើបាបខ្ញុំពេកទេ លើកលែងតែម៉ារឿងគឺអារឿងដាក់ខំមិនរូបអាក្រក់ៗ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

%d bloggers like this: