ដាក់ប្រកាស ដោយ ៖ សូរីតា | ខែ​មេសា 1, 2014

ជូនពរថ្ងៃកំណើតម៉ាក់

រីករាយថ្ងៃកំណើតម៉ាក់!

អរគុណពុកតា និងម៉ាក់យាយដែលបានបង្កើត ម៉ាក់របស់ខ្ញុំ។

ម៉ាក់ជាកូនកត្តញ្ញូចំពោះម្តាយឪពុក​ ជាបងស្រីដ៏ល្អរបស់ប្អូនៗ ជាភរិយាដែលបានបំពេញតួនាទីបានយ៉ាងល្អ និងជាពិសេស ជាម្តាយដ៏អស្ចារ្យរបស់ខ្ញុំ និងប្អូន។

ម៉ាក់ជាគំរូដ៏ល្អប្រពៃសំរាប់កូនៗ។

ម៉ាក់ជានារីរឹងប៉ឹងម្នាក់​ ​នាមជាកូនស្រីច្បង ម៉ាក់បានទទួលបន្ទុករ៉ាប់រង ស្ទើរគ្រប់រឿងរ៉ាងធំ តូចនៅក្នុងគ្រួសារ។

ម៉ាក់ពុះពាររាល់ការលំបាក រាប់មិនអស់ សំរាប់អោយគ្រួសារមួយនេះ រស់នៅប្រកបដោយសុភមង្គល។

អរគុណម៉ាក់ដែលបានផ្តល់កំណើត និងជីវិតល្អប្រពៃសំរាប់កូន!

អរគុណម៉ាក់ដែលខិតខំ ចិញ្ចឹមបីបាច់ថែរក្សា និងប្រៀនប្រដៅអោយកូន!

អរគុណម៉ាក់ដែលតែងតែលើកទឹកចិត្ត និងគាំទ្រកូន!

អរគុណម៉ាក់ដែលតែងតែនៅក្បែរកូន គ្រប់ពេលវេលា មិនថាកូនជោគជ័យ រឺបរាជ័យ!

អរគុណម៉ាក់សំរាប់គ្រប់បែបយ៉ាងដែលម៉ាក់ បាន និងកំពុងធ្វើសំរាប់គ្រួសារយើង និងគ្រួសារធំទាំងមូល!

ជូនពរអោយម៉ាក់មានសុខភាពល្អ មានសុភមង្គល ចៀសឆ្ងាយនូវរាល់ក្តីកង្វល់ទាំងឡាយ សំរេចនូវរាល់បំណងប្រថ្នាដែលម៉ាក់ប៉ង!

កូនស្រលាញ់ម៉ាក់!!!

10007067_10152088047063985_773030218_n


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

%d bloggers like this: