ដាក់ប្រកាស ដោយ ៖ សូរីតា | ខែតុលា 13, 2016

មង្គលជីវិត

ជីវិតល្អប្រពៃជាក្តីប្រាថ្នារបស់មនុស្សរាល់គ្នា។
ប៉ុន្តែយើងម្នាក់ៗអោយអត្ថន័យ មង្គលជីវិតខុសៗពីគ្នា។

គំនិតសាមញ្ញរបស់ខ្ញុំ ជីវិតមានសុភមង្គលនៅពេលបានចែករំលែកសេចក្តីសុខទុក្ខជាមួយមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើង។

វេលាដែលបានឆ្លងកាត់នៅជាមួយគ្នា មួយវិនាទីៗ ពិតជាមានតម្លៃ ទោះបីពេលខ្លះ មានកំហុសឆ្គង មានការយល់ច្រឡំ តែយើងក៏បើកចិត្តស្តាប់គ្នាទៅវិញទៅមក ទទួលយកហេតុផល ចេះអភ័យ ចេះកែប្រែ ដើម្បីមនុស្សជាទីស្រលាញ់។

ចុះអ្នកវិញ មង្គលជីវិត មានន័យយ៉ាងណា???


Responses

  1. បើ រីតា និយាយចេញពីបទពិសោធន៍ពិត ខ្ញុំយល់ស្របក្នុងរឿងនេះ។ ចំណែកខ្ញុំជាមនុស្សខ្លួនមួយ មិនដែលមានបទពិសោធន៍ជីវិតមានគ្នា សូម្បីតែម្តងពិតជាមិនអាចអធិប្បាយចេញពីអារម្មណ៍ពិតក្នុងរឿងនេះបានទេ (មិននិយាយទ្រឹស្តីដែលមិនមែនអារម្មណ៍ពិត) សូមជំពាក់ទុកសិនចុះ។

    • មនុស្សដែលយើងស្រលាញ់ គឺខ្ញុំសំដៅដល់ គ្រួសារ មិត្តភក្តិជិតស្និទ្ធ ខ្ញុំមិនបានសំដៅលើតែជីវិតគូទេ 🙂

      • បើនិយាយដូច្នោះគឺពិតប្រាកដហើយ ការបានរស់នៅក្បែរមនុស្សដែលខ្លួនស្រលាញ និងដែលស្រលាញ់ខ្លួនយើងផងនោះរមែងទទួលបាននូវភាពកក់ក្តៅ, ហើយភាពកក់ក្តៅនេះឯងដែលបំប្លែងទៅជាថាមពលនៃសេចក្តីសុខ សេចក្តីរីករាយក្នុងក្រុមគ្រួសារនិងមិត្តភក្តិ។ អ្នកដែលមានជោគវាសនាបានស្ថិតនៅក្នុងរង្វង់បរិស្ថានបែបនេះគឺពិតជាសំណាងណាស់ រឺអាចហៅតាមរីតាថាជាមង្គលជីវិតក៏បាន។ ទោះយ៉ាងនេះក្តី ជោគវាសនារបស់ភាវៈរសដែលបានចាប់កំណើតឡើងមកលើលោកនេះពិតជាមានភាពផ្សេងៗ ពីគ្នាទៅ, សេចក្តីសុខ និងសេចក្តីទុក្ខរបស់បុគ្គលម្នាក់ៗ ក៏ជារឿងឯកជនពិតៗ ដោយឡែកពីគ្នាដែលយើងមិនអាចពណ៌នាឲ្យចប់សព្វគ្រប់បានឡើយ។ តែយ៉ាងហោចណាស់រីតាក៏អាចរកឃើញនិយមន័យដ៏ល្អមួយនៃសេចក្តីសុខរបស់ខ្លួនបានគឺរឿងប្រសើរណាស់។ ដោយឡែក ខ្ញុំក៏ចង់រកនិយមន័យសេចក្តីសុខរបស់ខ្លួនឯងដែរតែហាក់ស្រពិចស្រពិលមិនអាចអធិប្បាយឲ្យច្បាស់លាស់បានសោះឡើយ​ ដូច្នេះហើយប្រហែលជាជំពាក់ទុកតទៅទៀតសិន…។

      • ជំពាក់ទុកយូរពេក ការឡើងស្មើដើមហើយមើលទៅ 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

%d bloggers like this: