អំពីខ្ញុំ

ខ្ញុំជាកូនខ្មែរមួយរូប ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ខ្ញុំស្រលាញ់គ្រួសារខ្ញុំ ហើយចង់អោយអ្នកទាំងអស់គ្នាស្រលាញ់ និងយកចិត្តទុកដាក់គ្រួសារដូចគ្នា។

ក្តីស្រលាញ់ដែលម៉ាក់ប៉ាខ្ញុំមានចំពោះខ្ញុំជាដើមហេតុបង្កើតប្លកមួយនេះ បើទោះជាមិនដឹងថាត្រូវបង្កើតប្លកដោយរបៀបណាក៏ដោយ។

គោលបំណងនៃការសរសេរប្លកនេះ គឺចង់អោយយើងទាំងអស់គ្នាចែករំលែកបទពិសោធន៍ក្នុងជីរិតរស់នៅ ដើម្បីស្វែងរក និងរក្សាសុភមង្គលក្នុងជីវិតយើងទាំងអស់គ្នា។

កើតមកជាមនុស្សធម្មតាម្នាក់ មិនអាចចៀសពីកំហុសបានទេ ដូច្នេះខ្ញុំរីករាយនឹងទទួលគំនិតយោបល់ស្ថាបនា។

ប្រសិនបើមានគំនិតយោបល់ចង់ចែករំលែក រឺចង់កែលំអចំនុចខ្វះខាតណាមួយ សូមផ្ញើអ៊ីម៉េលមកកាន់អាស័យដ្ឋាន៖ krousarrikreay24@gmail.com

Responses

  1. សូមស្វាគមន៍សមាជិកថ្មី!

    • អរគុណសិស្សច្បង សូមជួយណែនាំផង។ ប៉ុន្មានថ្ងៃនេះមានការរវល់ មិនបាននៅផ្ទះ ទើបមិនបានអាប់ដេតគេហដ្ឋាន…​ ហាស​ហា!

  2. That’s too cool to read your blog. all the articles that you write are meaningful.

    • Thanks so much for your comment…
      U no, I love to encourage people and also like their encourage as well esp my parents.
      Encourage is the best way for all people to reach their goal…
      I am willing write other useful texts for all Cambodian People…

  3. i need s.o to encourage me too…please!!!

    • ហាសហា ចាំជំរាបភរិយាសិស្សច្បងអោយ…

  4. 🙂

  5. 😀

  6. សូម​ស្វាគមន៍​សមាជិក​ថ្មី​ផង

    • អរគុណបង!!! រីករាយដែលបានស្គាល់។:)

  7. ខំសម្លឹងរកមើលផ្កាម្លិះដែលម្ចាស់ផ្ទះប្រាប់ថាបានដាក់ដាំក្នុងផើង រកឡើងបែកភ្នែកហើយ។
    សុំរាប់អានផង គ្រួសាររីករាយ។

    • រកឡើងបែកភ្នែក តាដើមក៏មិនឃើញកុំថាឡើយផ្កា!!! មែនទេបង???
      សុំទោសបងផង រវល់មើលមេរៀនពេក មិនទាន់ទំនេរដៃដាក់ដាំ។
      ចុងសប្តាហ៍ហ្នឹងរកទិញដើមផ្កាម្លិះមានផ្កាស្រេច មកដំាហើយ កុំអោយបងពិបាកចាំ!!
      អរគុណដែលបងឈាងចូលលេងផ្ទះខ្ញុំ!! ខុសត្រូវអីជួយណែនាំខ្ញុំផងបង….! ទើបមកនៅមិនសូវស្គាល់ស្រុកភូមិ មានតាអ្នកជិតខាងហ្នឹងហើយ…។

  8. គួរសមណាស់កូនគេនេះ!

    • ហិហី…អរគុណដែលបងសរសើរ!!
      គួរសមចឹង បានគេចូលចិត្ត!
      ម៉ាក់ប្រាប់ថា «ពេលទៅណាមកណាត្រូវធ្វើខ្លួនជាកូនល្អ ទើបមានគេអាណិតស្រលាញ់!»
      («ហើយតាគេអាណិតស្រលាញ់ហើយ មិនដាច់ពោះទេ!»(អាឃ្លាហ្នឹង ខ្ញុំថែមខ្លួនឯងទេបង))

  9. តុត ៗ ៗៗ ម្ចាស់ផ្ទះ ! នៅផ្ទះប្ញទេ​ ? សូមចូលលេងផ្ទះបង ផងណា សូមរៀមរ៉ា កុំប្រកាន់ប្រកែក ?

    • មកពេលយប់ចឹង ម្ចាស់ផ្ទះគេគេងលក់អស់ហើយ!
      មកលេងពេលព្រឹក រឺក៏ថ្ងៃអីទៅមានម្ចាស់ផ្ទះស្វាគមន៍ហើយ!
      សំណាងដែរមានដាក់រីខតដឺមួយនៅមុខផ្ទះ!
      កុំអីមិនដឹង បព្វតាមកលេងផ្ទះទេ!!!
      រីករាយដែលបានស្គាល់…

      • អរគុណម្ចាស់ ស្វាគមន៍រាក់ទាក់ ទទួលបព្វតា ​ឪ! កែវជីវ៉ា សូមថ្លែងវាចា សោមនស្សរីករាយ ។

      • បព្វតាប្រហែលពូកែតែងកំណាព្យហើយ បានជាលេងពាក្យសុទ្ធតែកំរងកែវបែបនេះ!!!
        រីករាយដែលបានស្គាល់ ដូចគ្នា!!!

      • មិនពូកែអ្វីទេ ចេះតែសរសេរទៅ ដើម្បីបង្កើតបរិយាកាសរីករាយ ស្វាគមន៍ ស្និទ្ធស្នាល ប្រិយមិត្តទាំងឡាយ​។

      • គំនិតល្អមែន!
        ចាំង៉ៃណាទៅលេងផ្ទះបព្វតា យកសៀវភៅទៅដែរ គ្រាន់បានកត់កំណាព្យទុក!!!
        ហាសហា…

      • ស្វាគមន៍ !

      • ទុកចែករំលែកអោយអ្នកផ្សេងទៀត!!!

      • វេលខាម ! តែបព្វតា សរសេរបានតិចតួចស្តួចស្តើង តើបានអ្វីកត់ត្រា បព្វតាដូចជាស្មាស់គេណាស់ ណាបងហ្វាមីលីហេបភី !

      • កុំដាក់ខ្លូនពេកបព្វតា!!!

      • មិនដាក់ខ្លួនទេ​ តែដាក់ប្រាណ​ ណា ហេបភី !

      • ហាស ហា!!!មិនថាដាក់កាយាម៉ងទៅ…

      • ទេមិនដាក់ទេកាយ ដាក់ត្រឹមតែប្រានបានហើយណា ហេបភី បើដាក់កាយា អស់យីង កាមានសល់អ្វីសោះឡើយ តែបើដាក់ត្រឹមតែប្រាណនៅសល់ …សល់…អី​ ..អី…បន្ត…មរតកពីអាដាមនាងអែវ ។ ណា រីករាយ !

      • យីហើយកាយា និងវាខុសពីប្រាណម៉េចទៅ?
        ដូចតាគ្នាតើអី បព្វតា???

      • យីស ! វាកាខុសគ្នានឹងណា ព្រះរាមច្បង !​ អាមូយវាមាន អាដាមនាងអែវ ឯអាមួយទៀត វាអត់អាដាមនាងអែវ​ឆ្អីគេនោះណា !​ ទូលបង្គំ​ !​ នៅធ្វើពើទៀត​ ហាក់ជាមានស្នៀត ចង់ឆ បេប៊ី ។

      • បានហើយ ឈប់សួរហើយ!!!

  10. ម៉េចបានជួបអាដាមទេ ហេបភី !

  11. សួស្តីម្ចាស់ផ្ទះ រីករាយណាស់ដែលបានស្គាល់ ។

    • រីករាយដែលបានស្គាល់!
      អរគុណសាមាដា ដែលឈៀងចូលលេងផ្ទះខ្ញុំ!!

  12. សួស្តីបង!

    • ចាស សួស្តី!

      • ចាស​ដ៏ពិរោះមែន មិត្តសំលាញ់ញ៉ូំម !

      • ឆ្លើយពិរោះចឹងឯង កូនស្រីម៉ាក់ខ្ញុំ!

      • ចុះបើកូនពិរោះប៉ុណ្ណឹងហើយ ទំរាំម៉ាក់មិនដឹងពិរោះប៉ុនណាទេ ដួងព្រលឹងកែវមាសបងអើយ !

      • ចឹង​​ តថ្លៃយកម៉ាក់ !

  13. អ៊ូមវាក់អ៊ើ!!! ស្ងាត់អត់ឃើញមានដាក់ប្រកាសអី បងនឹកអើយនឹក នេះ​បែប​ទៅបាត់ដំបង​ ហើយដើរលេងសប្បាយហើយមើលទៅ? ជូនពរឆ្នាំថ្មីប្អូនស្រី!​

    • អីយ៉ាស់ ខំតាភ័យ! បងចេះលេងបញ្ញាក់ទៀត!!!
      ខ្ញុំក៏នឹកបងដូចគ្នា!
      ប៉ុន្មានថ្ងៃហ្នឹងរវល់ឡើងទៅចាក់ស្មុកនៅចុងចេក នឹកគិតរកគំនិតថ្មីមកអភិវឌ្ឍជីវិតអោយមានពន្លឺតិច ទើបមិនបានដាក់ប្រកាសណាបង!
      អាឡួវដល់ឃើញមេសសេចបងចឹង ទ្រាំមិនបានក៏ចុះពីលើចុងចេកមកសរសេរអត្ថបទមួយម៉ងទៅ!
      ខ្ញុំមិនទាន់ទៅស្រុកទេបង ដល់តាថ្ងៃចូលឆ្នាំបានបានទៅព្រោះអីរវល់នៅកន្លែងការងារតិចសិន!
      បើបងមានគំរោងទៅលេងបាត់ដំបងកុំភ្លេចប្រាប់ខ្ញុំផងណា ចាំខ្ញុំរៀបផ្ទះទទួល!!!

      • ចង់ទៅបាត់ដំបងនោះហួសពីចង់ហើយ តែកូននៅតូចពេក ចាំមើលពេលចុងឆ្នាំកូនធំបន្តិច គិតទៅលេងហើយ។

      • ចឹងចាំក្មួយធំតិចសិនទៅបង ទៅផ្លូវឆ្ងាយចឹងក្រែងលោវាក្តៅ អាចគ្រុនអីណា។
        ហើយបើបងចង់ទៅចុងឆ្នាំ ហើយខ្ញុំនៅស្រុកមានតាពេលបុណ្យភ្ជុំទេបង?
        បើបងបានទៅពេលភ្ជុំ នឹងត្រៀមនំអន្សមទុកទទួលម៉ង!
        អោយភ្លក្សស្នាដៃវេចនំរបស់អ្នកបាត់ដំបងម្តង ថាឆ្ងាញ់ប៉ុណ្ណា ហិសហិ…!

      • ហ្នឹងហើយ លឺល្បីនំអន្សមអ្នកបាត់ដំបងយូរហើយ! និយាយដល់រឿងនេះកូរពោះគ្រូកតែម្រ៉ង!

      • អរគុណបង!
        តែដល់ពេលគិតដល់ភ្ជុំចឹង គឺមានន័យថាជិតដាច់ឆ្នាំទៀតហើយ!
        អូចំនែកអាយុ ក៏នឹងត្រូវថែមទៀត …!
        ហ៊ី គិតទៅឈឺខួរពេកកន្លងព្រោះមិនមានអីរីកចំរើនសោះរាល់ថ្ងៃនេះ។
        😥

      • មួយឆ្នាំៗពិតជាកន្លងទៅលឿនមែនហើយ ចុះគិតអីក៏ដល់ឈឺខួរម៉េះ ប្រយ័ត្នមុខជ្រួញណា ហុហុហុ :mrgreen:

      • ហាសហា មិនចង់គិតអោយឈឺដល់ថ្នាក់ហ្នឹងទេបង តែមកពីគិតមិនចេញ!
        និយាយតាមត្រង់ រាល់ថ្ងៃហ្នឹងខ្លាចតាខ្លួនឯងដើរដួលរហូតដល់បាក់ទឹកចិត្តទេបង…(ការងារក៏មិនឃើញទៅណា ប្រលងបួកក៏ធ្លាក់)!!!
        តែឆ្នាំហ្នឹងរាងមានសង្ឃឹមជាងឆ្នាំមុនព្រោះមានបទពិសោធន៍ធ្លាក់ឆ្នាំមុនម៉ាដងហើយ!!!
        ហោចណាស់ក៏ត្រូវដើរអោយដល់ជុំទីបីដែរ…!

  14. ស៊ូៗៗៗ ស៊ូឡើង ងើបឈរទោះជាយើងដើរដួលក៏ដោយ ចូរងើបឈរហើយងើបមុខ​ដោយក្លាហាន​ ប្អូនស្រី!!

    • ចាស អរគុណដែលបងបានលើកទឹកចិត្ត!!!
      ខ្ញុំនឹងដើរអោយដល់គោលដៅរបស់ខ្ញុំ មិនថាដួលច្រើនដងប៉ុណ្ណាទេ​ ត្រូវតស៊ូដល់ទីបញ្ចប់។
      ត្រូវទៅរៀននៅប្រទេសជប៉ុនអោយបាន(ដាក់ទាល់តែស្ថានទូតឈប់ទទួលពាក្យ ហាសហា)…

      • 😀 😀 😀

      • ស្អែកញ៉ុមទៅផ្ទះហើយបង!
        ថ្ងៃហ្នឹងត្រូវរកនឹកថាចង់ញាំអីខ្លះ…!
        ដូចជាចង់ញាំទឹកប្រហុកសាច់គោ ជាងគេព្រោះនឹកដល់ក្បួនធ្វើទឹកប្រហុករបស់បង!!!
        គ្រាន់តានឹកឃើញឃ្លានបាយ ម៉ង!!^_^

      • ធ្វើដំណើរដោយសុវត្ថិភាពណា៎!

      • មិនបានអរគុណបងពេលទៅ អាឡូវមកវិញហើយ!
        សុវត្ថិភាពទាំងទៅទាំងមក!! ហិស ហិ…

  15. ម៉ាក់ បាត់ទៅណា មិនហ៊ើញចឹង!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: