ដាក់ប្រកាស ដោយ ៖ សូរីតា | ខែតុលា 3, 2013

ឧស្ម័នកាបូនិច???

ថ្ងៃបុណ្យភ្ជុំបិណ្ឌ គេនាំគ្នាទៅលេងស្រុកឡើងស្ងាត់ភូមិអោយជ្រាប គ្មានអារម្មណ៍ចង់ទៅរៀនអីម៉ាតិច… 😦

ដោយខ្លាចនៅផ្ទះយូរកើតរោគហូមស៊ីខ ខ្លាំងពេកក៏សំរេចចេញទៅសាលា បើទោះជាគ្មានអារម្មណ៍រៀនក៏ដោយ…!

ហាសហា ហេងវិញ ង៉ៃហ្នឹងដូរគ្រូ អត់ងងុយដេកនៅម៉ោងរៀន​ 😀 ហើយបានមេរៀនគួរអោយចាប់អារម្មណ៍មួយយកមកនិយាយចែកគ្នាស្តាប់ ហើយវិភាគមើលថាត្រូវ រឺអត់?

មេរៀនថ្ងៃហ្នឹង និយាយពី “Sustainable energy” ហើយចំនុចគួរអោយចាប់អារម្មណ៍គឺទាក់ទងនឹងប្រភពឧស្ម័នផ្ទះកញ្ចក់(ផ្តោតសំខាន់លើឧស្ម័នកាបូនិច)។

ដោយផ្អែកលើ “The Kaya identity” គ្រូគាត់បកស្រាយថា៖

ការពិតប្រភពដើមដែលធ្វើអោយមានការកើនឡើង ឧស្ម័នកាបូនិចឥតឈប់ឈរគឺមនុស្ស​!

ពីមួយថ្ងៃទៅមួយថ្ងៃមានកំនើនចំនួនប្រជាជនរហូត ហើយប្រជាជនទាំងអស់ហ្នឹងសុទ្ធតែមានមហិច្ឆតាចង់មានបាន។

ដើម្បីអោយសេដ្ឋកិច្ចរបស់ពួកគេរីកចំរើន គេត្រូវប្រើប្រាស់ថាមពល ហើយការប្រើប្រាស់ថាមពលនេះហើយដែលបង្កអោយមានឧស្ម័នកាបូនិចសាយភាយក្នុងបរិយាកាស។

សំណាងល្អ ដែលពិភពលោកយើងនៅមានដើមឈើដែលត្រូវការឧស្ម័នកាបូនិចនោះ។ ប៉ុន្តែទោះជាយ៉ាងណាដើមឈើមិនអាចស្រូបយកឧស្ម័នកាបូនិចទាំងអស់នោះទេ។

ហាសហា សរសើរគ្រូដែលចេះរកនឹក ក្បួនអោយខ្ញុំចាំរូបមន្តដ៏វែងអន្លាយមួយនេះ! ពិតជាអរគុណគាត់ណាស់ 😀 !!

http://en.wikipedia.org/wiki/Kaya_identity

ដល់ពេលគាត់់សំរាយលក្ខណៈងាយយល់ចឹង ក៏យកមកនិយាយចែកអ្នកភូមិយើង វិភាគលេង ថាតើយើងគួរធ្វើយ៉ាងណាដើម្បីការពារកុំអោយផែនដីយើងកាន់តែឡើងកំដៅថែមទៀត :D​ ???

តើមនុស្សគួរតែឈប់បង្កើតកូន?
រឺក៏ឈប់ចង់មានបាន?

???


ចំលើយ

  1. បើដាំដើមឈើបន្ថែមទៅមិនរូចទេ ព្រោះអស់ដីដាំហើយ។ មានតែជម្រើសពីរខាងលើនេះឯង

    • ហាសហា!!! តែនេះមិនមែនជំរើសទាក់ទងជាមួយបច្ចេកវិទ្យាទេ! ហើយពួកអ្នកសង្គមវិទ្យា និងអ្នកសេដ្ឋកិច្ចក៏ប្រហែលមិនយល់ស្របដែរណាបង! 😀

      • ចុងក្រោយ គ្មានជម្រើសអ្វីធំជាងអត់ទេ

      • សំរាប់ពួកខ្ញុំ ត្រូវបង្កើន ទិន្នផលនៃការប្រើបា្រស់អោយបានខ្ពស់ (Energy Efficiency) ចំណែកខាងបរិស្ថានត្រូវដាក់វិធានការដាំដើមឈើបន្ថែម! ទាល់តារួមគ្នាម្នាក់បន្តិចៗ ទើបអាចដោះស្រាយបញ្ហាហ្នឹងបាន! 😀


បញ្ចេញមតិ

ចំណាត់ក្រុម