ដាក់ប្រកាស ដោយ ៖ សូរីតា | ខែតុលា 25, 2013

ព្រះអាទិត្យចម្លែក!!!

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានទៅចូលរួមការតាំងពិពរណ៍ស្តីពីការសិក្សារបស់ប្រទេសជប៉ុននៅCJCC មានចម្ងល់ខ្លះ ខ្ញុំក៏លើកដៃសួរ! មានឯណា ភ្នែកម៉ានាក់ ម៉ាគូរ មើលមក ខ្ញុំមានអារម្មណ៍ថាដូចជាក្តៅមុខ ម៉េចមិនដឹង!

ម្តងទៀត ការធ្វើបទបង្ហាញស្តីអាហារូបករណ៍ទៅប្រទេសអូស្រ្តាលី នៅACE ដល់ពេលខ្ញុំសួរសំនួរ ម្នាក់ៗងាកមកមើលមុខទៀត អូយ ទៀតហើយខ្ញុំ!!!

ដល់ពីរ​បីដង ចឹងលែងចង់សួរអីហើយ ស្តាប់ហើយឆ្ងល់ចាំសួរវាលគ្មិនពេលសំរាក មិនចឹងទេមុខខ្ញុំត្រូវឆេះមិនខាន។

ប៉ុន្តែប៉ុន្មានថ្ងៃមុន ភ្លេចខ្លួនឡើងបញ្ចេញមតិទៀត មានអីណា មុខឡើងក្រហមដូច តុក្តតារឿងព្រះអាទិត្យចម្លែក! 😀

មិនដឹងយ៉ាងម៉េច រាល់លើកអោយតាមានមនុស្សច្រើនផ្តោតអារម្មណ៍មកលើខ្ញុំដោយមិនបានត្រៀមខ្លួនទុកជាមុន ដឹងតាមានអារម្មណ៍ថាមុខខ្លួនឯងក្តៅចង់ឆេះ។

បើដឹងថាត្រូវធ្វើបទបង្ហាញមុខសាធារណៈ អាហ្នឹងដូចជាត្រៀមខ្លួនទុកមុន មិនអីទេ តែដល់ពេលអត់ត្រៀមចឹង ដឹងតាមុខក្រហមរាល់តាលើក!

អូយខ្មាសគេណាស់!!!

 


ចំលើយ

  1. ចុះទម្រាំស្តាប់គេសារភាពទៀត មិនដឹងជាព្រះអាទិត្យចម្លែកអាម៉េចទេលោកអើយ! ចង់នៅចាំមើលដល់ហើយ!

    តែបើថាម៉េចម៉ាទេ ពេលទៅកន្លែងណាមានសិក្ខាសាលា ហើយចង់បញ្ចេញមតិ គួរតែស្ពាយធុងពន្លត់អគ្គីភ័យទៅតាមជាប្រចាំទើបដោះស្រាយបាន។

    • ហាសហា ដល់ពេលគេសារភាព ព្រះអាទិត្យចម្លែកហ្នឹងទៅជាមុខមានមន្តស្នេហ៍វិញ ដោយមិនបាច់ម៉ាកាយ៉េ ហាសហា 😀
      រឿងហ្នឹងជាចំនុចខ្សោយ មួយក្នុងចំណោមចំណុយខ្សោយមួយគំនរទៀតរបស់ខ្ញុំ


បញ្ចេញមតិ

ចំណាត់ក្រុម